How to Select the Best Stock?
- GoInvest
- Jun 22, 2020
- 2 min read

6 ជំហាន ដើម្បីជ្រើសរើសភាគហ៊ុនដែលល្អ៖ 1. កំណើនប្រាក់ចំណូល៖ រកមើលនិន្នាការនៅក្នុងកំណើនប្រាក់ចំណូលរបស់ក្រុមហ៊ុន ជារៀងរាល់ឆ្នាំ តើប្រាក់ចំណូលជាទូទៅកើនឡើងដែរឬទេ? បើកើន វាជាការបង្ហាញថាក្រុមហ៊ុនកំពុងធ្វើអ្វីមួយត្រឹមត្រូវ។
2. ភាពរឹងមាំនៅក្នុងឧស្សាហកម្ម៖ សម្លឹងមើលឧស្សាហកម្មដែលមានវត្តមាននៅក្នុងទីផ្សារថា តើវាមានសក្តានុពលនាពេលអនាគតទេ? តើក្រុមហ៊ុននោះធ្វើល្អជាងដៃគូប្រជែងទេ? តើក្រុមហ៊ុននោះមានគុណតម្លៃដែលលេចធ្លោទេ?
3. សមាមាត្របំណុល៖ ប្រយ័ត្នចំពោះក្រុមហ៊ុនដែលមានបំណុលខ្ពស់ទាក់ទងនឹងភាគហ៊ុនរបស់ពួកគេ។ ដើម្បីរកចំនួននេះ ចែកចំនួនបំណុលសរុបនៅលើតារាងតុល្យការជាមួយនឹងចំនួនភាគហ៊ុន។ សមាមាត្រអាចខុសគ្នាអាស្រ័យលើប្រភេទឧស្សាហកម្មផងដែរ។ 4. សមាមាត្រតម្លៃ (P/E)៖ ដើម្បីរកសមាមាត្រនេះ ចែកតម្លៃភាគហ៊ុនបច្ចុប្បន្ន ជាមួយនឹងចំនួនភាគហ៊ុនក្នុងមួយភាគហ៊ុន។ សមាមាត្រ P/E កាន់តែខ្ពស់ វាទំនងជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់នាពេលអនាគត។ សមាមាត្រ P/E អាចជួយអ្នកក្នុងការប្រៀបធៀបក្រុមហ៊ុននៅក្នុងឧស្សាហកម្មឬវិស័យតែមួយ។ 5. ការគ្រប់គ្រង៖ តើអ្នកទុកចិត្តបានទេទៅលើអ្នកដែលគ្រប់គ្រងក្រុមហ៊ុននោះ? តើភាពជាអ្នកដឹកនាំរបស់ពួកគេ លើកកម្ពស់វប្បធម៌ក្រុមហ៊ុនមានស្ថេរភាពនិងយូរអង្វែងដែរឬទេ? តើក្រុមហ៊ុនមានភាពច្នៃប្រឌិតទេ? តើពួកគេកំពុងអភិវឌ្ឍក្រុមហ៊ុននិងសហគមន៍យ៉ាងដូចម្តេច? 6. ភាគលាភ៖ ការកើនឡើងនៃទិន្នផលភាគលាភ អាចមានន័យថាក្រុមហ៊ុនកំពុងមានការធ្លាក់ចុះ។ ភាគលាភខ្ពស់ ក៏អាចជាការបង្ហាញថាក្រុមហ៊ុនមួយមិនបានវិនិយោគគ្រប់គ្រាន់ទេ។ ស្វែងរកក្រុមហ៊ុនណាដែលចំណាយភាគលាភតិចតួចប៉ុន្តែទៀងទាត់ និងកើនឡើងតាមពេលវេលា។ _________ 6 steps to pick a stock: 1. Earnings growth: Look for trends in a company’s earnings growth. Over time, do the earning generally increase? If so, it’s a pretty good indication that the company is doing something right. 2. Relative strength in industry: Start by looking at an industry represented in the market. Does it have future potential? Is it well-placed against competitors? Is there an advantage that allows it to stand out? 3. Debt-equity ratio: Watch out for companies with high debt levels relative to their equity. To find this number, divide the total liabilities on the company balance sheet by the total amount of shareholder equity. But it also depends on industries. 4. Price-earnings ratio: To find the P/E ratio, divide the current share price by its earnings per share. The higher the P/E ratio, the more likely it is that there will be significant growth in the future. P/E ratio isn’t everything when investing, but it can be helpful to compare companies in the same industry or sector. 5. Management: How much do you trust the people at the top of a company? Does their leadership promote a stable and long-lasting company culture? Is the company innovative? Adaptive? How are they investing back into the company and in the community? 6. Dividend: A spike in dividend yield can mean a company is getting desperate. High dividends can also sometimes be an indication that a company isn’t investing enough in itself. Look for companies that pay modest, but regular (and increasing) dividends over time.
Source: Investopedia
Comments